រដ្ឋមន្រ្តីការងារ ណែនាំឲ្យកម្មករទៅទទួលសេវាថែទាំសុខភាព២៤ម៉ោង ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យដែលចុះកិច្ចព្រមព្រៀង​ជាមួយ ប.ស.ស

FN ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានអំពាវនាវណែនាំដល់កម្មករ-កម្មការិនី ឱ្យទៅទទួលសេវាថែទាំសុខភាព ២៤ម៉ោង ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យនានាដែលបានចុះកិច្ចព្រមព្រៀង​ជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទូទាំង២៥រាជធានី-ខេត្ត ចំនួន ១,២២៤កន្លែង។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយរបបថែទាំសុខភាព ដល់កម្មករ-កម្មការិនី ជាង២,០០០នាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លោករដ្ឋមន្រ្តីបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៦ រោងចក្រសហគ្រាសដែលបានចុះបញ្ជីមក ប.ស.ស មានចំនួន ៣៤៣រោងចក្រ​ មានកម្មករជាង៣០ម៉ឺននាក់ ហើយកម្មករទៅទទួលសេវាពីមន្ទីរពេទ្យ មានចំនួនជាង៦ម៉ឺននាក់។ លោក អ៊ិត សំហេង បានបន្តថា អត្ថប្រយោជន៍របបថែទាំសុខភាព ដែលកម្មករទទួលពី ប.ស.ស រួមមាន៖ ១៖​ ទទួលបានសេវាពិគ្រោះជំងឺដោយឥតគិតថ្លៃ ២៖ ទទួលបានការព្យាបាលដោយឥតគិតថ្លៃ ៣៖ ទទួលសេវាពិនិត្យសុខភាព មុន​ និងក្រោយពេលសម្រាកមាតុភាពដោយឥតគិតថ្លៃ ៤៖ ទទួលសេវាសម្រាលកូនដោយឥតគិតថ្លៃ ៥៖ ទទួលបានសេវាថែទាំ​ … Continue reading រដ្ឋមន្រ្តីការងារ ណែនាំឲ្យកម្មករទៅទទួលសេវាថែទាំសុខភាព២៤ម៉ោង ដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យដែលចុះកិច្ចព្រមព្រៀង​ជាមួយ ប.ស.ស